ដើម្បីជាជំនួយស្មារតី និងពង្រឹងសមត្ថភាពដល់សិស្សានុសិស្សថ្នាក់ទី១២ ទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ក៏ដូចជាបេក្ខជនស្វ័យរិន ក្នុងការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ខាងមុខនេះ គេហទំព័រទូរស្វ័យសិក្សា (Duraseksa) បានរៀបចំមុខងារពិសេសមួយដែលប្រមូលផ្តុំទៅដោយធនធានសិក្សាដ៏សំបូរបែប។

8b2db72380a757126275395fa30fab821407dee13e171a461633b61e550d2068

មុខងារ "បាក់ឌុប" នេះ ត្រូវបានរៀបចំឡើងយ៉ាងពិសេសដើម្បីសម្រួលដល់ការស្វ័យសិក្សារបស់បេក្ខជន ដោយផ្តោតសំខាន់លើចំណុចធំៗចំនួន ៣ រួមមាន៖

  • វីដេអូវិញ្ញាសា៖ ជាកម្រងវីដេអូដែលធ្វើការបកស្រាយយ៉ាងពិស្ដារ និងលម្អិតទៅលើកំណែវិញ្ញាសាសម័យប្រឡងចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣។ បន្ថែមពីនេះ ក៏មាននូវវិញ្ញាសាបន្ថែមផ្សេងៗទៀតសម្រាប់ឱ្យបេក្ខជនហ្វឹកហាត់ពង្រឹងសមត្ថភាពផងដែរ។

  • កម្រងអត្រាកំណែវិញ្ញាសា (ឯកសារ PDF)៖ ផ្តល់ជូននូវឯកសារជាទម្រង់ PDF ដែលជាអត្រាកំណែផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ចំពោះវិញ្ញាសាប្រឡងរាល់ឆ្នាំ។ ឯកសារទាំងនេះជួយឱ្យបេក្ខជនអាចដកស្រង់បទពិសោធន៍ ស្វែងយល់ពីរបៀបនៃការដាក់ពិន្ទុ និងគន្លឹះក្នុងការឆ្លើយសំណួរឱ្យបានត្រឹមត្រូវ។

  • សៀវភៅមេរៀនសង្ខេប (ឯកសារ PDF)៖ ជាបណ្ដុំឯកសារ PDF ដែលបានសង្ខេបមេរៀនសំខាន់ៗលើមុខវិជ្ជាគោលដែលត្រូវប្រឡង ដោយសង្កត់ធ្ងន់ជាពិសេសទៅលើរូបមន្តសំខាន់ៗ ងាយស្រួលក្នុងការចងចាំ និងទន្ទេញ។

របៀបចូលទៅកាន់ធនធានសិក្សាទាំងនេះ៖

សិស្សានុសិស្សទាំងអស់អាចចូលទៅទាញយក និងសិក្សាឯកសារទាំងនេះបានគ្រប់ពេលវេលា និងគ្រប់ទម្រង់ តាមរយៈវិធីសាស្រ្តងាយៗដូចខាងក្រោម៖ ១. ចូលទៅកាន់គេហទំព័រផ្លូវការ www.duraseksa.gov.kh រួចចុចលើពាក្យ “បាក់ឌុប”។ ២. ឬចូលទៅកាន់តំណភ្ជាប់ផ្ទាល់តាមរយៈវេបសាយ៖ bac2.duraseksa.gov.kh

727518624 3508691499283401 3154076098921779569 N.png

ដើម្បីទទួលបានព័ត៌មានអប់រំ មាតិកាសិក្សាថ្មីៗ និងការអាប់ដេតផ្សេងៗជាប្រចាំ សូមសិស្សានុសិស្សចូលរួមជាមួយបណ្ដាញសង្គមរបស់ Duraseksa តាមរយៈតំណភ្ជាប់៖ https://linktr.ee/_Duraseksa_